Select your Modern Auto Dealership
ma-logo.png
BYD Sihanoukville
Visit Website
ma-logo.png
BYD Commercial
Visit Website
Other BYD Dealers

ហេតុអ្វីជ្រើសរើស BYD

ការច្នៃប្រឌិត ស្ថិរភាព និងភាពទុកចិត្ត ដែលត្រូវបានកំណត់ឡើងវិញ

BYD (Build Your Dreams) មិនមែនជាក្រុមហ៊ុនផលិតរថយន្តធម្មតា​ទេ—វាជាអ្នកដឹកនាំអន្តរជាតិផ្នែករថយន្តថាមពលថ្មី ដោយបំលែងការដឹកជញ្ជូនតាមបច្ចេកវិទ្យាទំនើប ការរចនាដែលអនុវត្តបានបរិស្ថានបៃតង និងតម្លៃដែលគ្មានអគូប្រៀបបាន។ នេះហើយជាមូលហេតុដែល BYD ក្លាយជាជម្រើសឆ្លាតវៃសម្រាប់អ្នកបើកបរ ទាំងក្រុមហ៊ុន និង ក្រុមរថយន្ត។

បច្ចេកវិទ្យា

បច្ចេកវិទ្យារថយន្តអគ្គិសនីឈានមុខពិភពលោក

BYD ស្ថិតនៅលើភាពឈានមុខគេលើបច្ចេកវិទ្យា EV ដោយផ្តល់ថាមពលដល់រថយន្តថាមពលថ្មីជាច្រើនរាប់លានគ្រឿងទូទាំងពិភពលោក។ ជាមួយនឹងបច្ចេកវិទ្យាថ្ម Blade ដែលមានសិទ្ធិបញ្ញាប័ត្រ រថយន្ត BYD ផ្តល់ជូន។

ស្វែងយល់បន្ថែម

សុវត្ថិភាពខ្លាំងលើសលប់

ការធ្វើតេស្តចាក់ដោយដែក បង្ហាញពីភាពធន់ដែរមានកម្រិតខ្ពស់ចំពោះភ្លើង និងការផ្ទុះ។

ចម្ងាយឆ្ងាយ និងប្រសិទ្ធភាពខ្ពស់

អាចបើកបរបានរហូតដល់ 600+ គីឡូម៉ែត្រ ក្នុងការសាកថ្មតែមួយដង សាកសមសម្រាប់ផ្លូវទីក្រុង និងជនបទ។

សាកថ្មលឿន

30 នាទីអាចសាកបាន 80% កាត់បន្ថយពេលវេលារងចាំ ក្នុងការប្រើប្រាស់ពាណិជ្ជកម្មរបស់អ្នក។

ការអភិវឌ្ឍន៍ប្រកបដោយចីរភាព

ការប្តេជ្ញាចិត្តចំពោះចីរភាព

នៅក្នុងពិភពលោកដែលកំពុងប្រឈមមុខនឹងបញ្ហាអាកាសធាតុ BYD បាននាំមុខក្នុងការបង្កើតអនាគតបៃតង។ រថយន្តអគ្គិសនីផ្តល់នូវការបញ្ចេញឧស្ម័នសូន្យ កាត់បន្ថយផ្សែងពុល នឹងគោលដៅឆ្ពោះទៅកាន់បរិស្ថានបៃតង។ រោងចក្រ BYD ប្រើថាមពលកកើតឡើងវិញ និងអនុវត្តន៍ដំណើរការផលិតមិត្តភាពបរិស្ថាន ខណៈដែលរថយន្តរបស់ខ្លួនប្រើប្រាស់សម្ភារៈដែលអាចយកមកប្រើឡើងវិញបាន។ ដោយជ្រើសរើស BYD អ្នកកំពុងគាំទ្រការផ្លាស់ប្តូរទៅកាន់ការដឹកជញ្ជូនប្រកបដោយចីរភាព និងធ្វើឱ្យមានឥទ្ធិពលវិជ្ជមានលើពិភពលោក។

បានសាកល្បង និងទុកចិត្តបាន

ភាពទុកចិត្ត និងការប្រើប្រាស់បានយូរ

រថយន្ត BYD ត្រូវបានសាកល្បងយ៉ាងតឹងរឹងក្នុងអាកាសធាតុខ្លាំង លើស្ថានភាពពិបាក និងលក្ខខណ្ឌផ្លូវដែលតម្រូវខ្ពស់ជុំវិញពិភពលោក។ គ្រប់ម៉ូដែលត្រូវបានរចនាដោយភាពត្រឹមត្រូវ ដើម្បីផ្តល់នូវសមត្ថភាពស្ថិរភាព ភាពអាចប្រើប្រាស់បានយូរ និងភាពទំនុកចិត្តខ្ពស់សម្រាប់ការធ្វើដំណើរវែងឆ្ងាយ។

ការរចនាដែរមានភាពរឹងមាំ

តួរថយន្តរឹងមាំខ្ពស់ និងការរចនាដែលធន់នឹងអាកាសធាតុ អាចទប់ទល់នឹងអាកាសធាតុក្តៅនិងតំបន់ដែរមានផ្លូវពិបាក។

ការធានា និងការគាំទ្រ

ការធានាថ្មពេញលេញ ផ្តល់ភាពស្ងប់ចិត្តរយៈពេលវែង។

កំណត់ត្រាដែលបានបញ្ជាក់

រថយន្តអគ្គិសនីជាងរាប់លានគ្រឿងត្រូវបានលក់ចេញទូទាំងពិភពលោក និងម៉ូឌែលបានបង្ហាញខ្លួនឆ្នើមនៅក្នុងការប្រើប្រាស់ពាណិជ្ជកម្ម។

តម្លៃសមរម្យ

រថយន្តប្រណិតជាមួយតម្លៃសមរម្យ

BYD ផ្តល់លក្ខណៈពិសេសប្រណិតក្នុងកម្រិតតម្លៃសមរម្យ ដោយផ្តល់តម្លៃល្អបំផុតប្រៀបធៀបនឹងរថយន្តឥន្ធនៈប៉េងសាំង នឹងថ្លៃសរុបក្នុងការចំណាយទាប។ ការចំណាយប្រតិបត្តិការត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយអ្នកបើកបរ អាចសន្សំប្រាក់លើឥន្ធនៈ/អគ្គិសនី និងថែទាំ ប្រសើរជាងម៉ូឌែលដែលប្រើប្រាស់សាំង។ BYD ផ្តល់ជម្រើសបត់បែន ដែលត្រូវបានប្ដូរតាមតម្រូវការផ្សេងៗ ចាប់ពីការប្រើប្រាស់ផ្ទាល់ខ្លួនរហូតដល់ការប្រើប្រាស់ពាណិជ្ជកម្ម។

ការច្នៃប្រឌិត

បច្ចេកវិទ្យាវិស្វកម្មសម្រាប់ចលនានៅថ្ងៃស្អែក

BYD មិនមែនគ្រាន់តែសម្រាប់ថ្ងៃនេះទេ ប៉ុន្តែសម្រាប់អនាគតផងដែរ។ ជាមួយនឹងលក្ខណៈពិសេសឆ្លាតវៃដូចជា ADAS ជំនួយបើកបរលំដាប់ខ្ពស់ ការអាប់ដេត OTA និងការរួមបញ្ចូលកម្មវិធីសម្រាប់ការត្រួតពិនិត្យពីចម្ងាយ BYD ស្ថិតនៅខាងមុខនៃចលនាឆ្លាតវៃ។ សម្រាប់អាជីវកម្ម BYD ផ្តល់ដំណោះស្រាយពាណិជ្ជកម្មតាមតម្រូវការ រួមមានរថយន្តដឹកទំនិញអគ្គិសនី រថយន្តដឹកវ៉ាន់ និងរថយន្តក្រុង ដើម្បីបំពេញតម្រូវការផ្សេងៗ។ តាមរយៈការចូលរួមជាដៃគូឯកទេស BYD ក៏ផ្តល់នូវការចូលដល់រថយន្តអគ្គិសនីប្រណិតផងដែរ ដូចជា ការសហការជាមួយ Denza។ ជាតំណាងនៃអនាគតចលនា BYD កំពុងបម្លែងបទពិសោធន៍បើកបរ និងកសាងអនាគតឆ្លាតវៃប្រកបដោយចីរភាព។