ការជ្រើសរើស BYD មិនមែនគ្រាន់តែជាការទិញរថយន្តអគ្គិសនីទេ ប៉ុន្តែជាការវិនិយោគក្នុងភាពជឿជាក់រយៈពេលវែង។ នៅ BYD កម្ពុជា គ្រប់គ្រងដោយ Modern Auto រថយន្តថ្មីគ្រប់គ្រឿងទទួលបានសេវាកម្មធានាពេញលេញ ដើម្បីធានាថាអ្នកអាចបើកបរដោយគ្មានការព្រួយបារម្ភ ក្រោមស្តង់ដារគុណភាព និងភាពទុកចិត្តអន្តរជាតិ។
ជាមួយនឹងការធានារបស់ BYD អ្នកទទួលបានច្រើនជាងការ ការពារ។ អ្នកទទួលបានភាពជឿជាក់ក្នុងការបើកបរឆ្ពោះទៅអនាគត ដែរទទួលបានការគាំទ្រដោយអ្នកដឹកនាំសកលក្នុងឧស្សាហកម្មរថយន្តថាមពលថ្មី និងដៃគូក្នុងស្រុកដែលអាចទុកចិត្តបាន Modern Auto។
រថយន្តថ្មីទាំងអស់របស់ BYD រួមមាន កម្មវិធីធានារថយន្តពេញលេញ ដែលគ្របដណ្តប់លើរថយន្តទាំងមូល និងសមាសធាតុសំខាន់ៗចំពោះកំហុសក្នុងការផលិត។ ចាប់តាំងពីពេលដែលអ្នកយករថយន្តចេញពីសាខា រថយន្តរបស់អ្នកត្រូវបានការពារទាំងស្រុង។ លក្ខខណ្ឌការធានាត្រូវបានកំណត់តាមស្តង់ដារឧស្សាហកម្មខ្ពស់បង្អស់ ដែលបង្ហាញពីការប្តេជ្ញារបស់ BYD ចំពោះភាពរឹងមាំ និងសមត្ថភាព។
បេះដូងនៃរថយន្តអគ្គិសនី BYD គឺជា ថ្ម Blade ដែរមានស្តង់ដាខ្ពស់ ។ ជាថ្មដែរមានភាពល្បីល្បាញទៅលើភាពរឹងមាំ មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ថ្ម Blade ត្រូវបានគាំទ្រដោយការធានារយៈពេលវែង ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន។ ការធានារយៈពេលវែងធានាបាននូវសមត្ថភាព និងភាពរឹងមាំរបស់ធាតុសំខាន់បំផុតក្នុងរថយន្តអគ្គិសនី។
BYD កម្ពុជា ធានាថាក្នុងសេវាកម្មនិងការជួសជុល គ្រប់គ្រឿងត្រូវបានប្រើតែ គ្រឿងបន្លាស់ដើមរបស់ BYD ប៉ុណ្ណោះ ដើម្បីរក្សារថយន្តឱ្យដំណើរការបានល្អបំផុត។ មជ្ឈមណ្ឌលសេវាកម្ម និងអ្នកបច្ចេកទេសមានវិញ្ញាបនប័ត្ររបស់យើង ត្រៀមផ្តល់សេវាកម្មដ៏មានគុណភាពខ្ពស់ក្នុងអំឡុងពេលធានា និងក្រោយពេលនោះផងដែរ។