Select your Modern Auto Dealership
ma-logo.png
BYD Sihanoukville
Visit Website
ma-logo.png
BYD Commercial
Visit Website
Other BYD Dealers

byd

រចនាឡើងដើម្បីការដឹកជញ្ជូនបានកាន់តែច្រើន ធ្វើដំណើរបានកាន់តែច្រើន និងសម្រេចបានប្រតិបត្តការកាន់តែច្រើន

គ្រប់មុំនៃរថយន្ត BYD T5 DM ឆ្លុះបញ្ចាំងពីគោលបំណងរបស់វា៖ មានជំនាញវិជ្ជាជីវៈ មានប្រសិទ្ធភាព និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដឹកជញ្ជូនទំនើប។ កាប៊ីនដែលមានលក្ខណៈសាមញ្ញ និងការរចនាតួរថយន្តដែលមានការអូសទាញទាប កាត់បន្ថយភាពធន់នឹងខ្យល់ ដែលជួយអ្នកសន្សំសំចៃថាមពលនៅគ្រប់ដំណើរ ខណៈពេលដែលរចនាសម្ព័ន្ធដឹកទំនិញដ៏រឹងមាំគាំទ្រដល់ការប្រើប្រាស់តួរថយន្តវ៉ាន់ តួរថយន្តរាបស្មើ ទូរទឹកកក និងរថយន្តដឹកទំនិញផ្សេងៗ។ នៅផ្នែកខាងក្នុងដែលរុំព័ទ្ធពាក់កណ្តាល ឬរុំព័ទ្ធទាំងស្រុង អេក្រង់កណ្តាលធំ និងឧបករណ៍ប្តូរលេខបង្វិលបង្កើតកន្លែងធ្វើការស្អាតដូចរថយន្តដឹកអ្នកដំណើរ ដែលធ្វើឱ្យអ្នកបើកបរផ្តោតអារម្មណ៍ និងមានផាសុកភាព។ ភ្លើងបំភ្លឺឆ្លាតវៃ ឧបករណ៍ច្បាស់លាស់ និងការគ្រប់គ្រងឆ្លាតវៃនាំមកនូវទំនុកចិត្តដល់វេនយប់ និងផ្លូវទីក្រុងដ៏មមាញឹក។ ចាប់ពីសមាសធាតុប្រព័ន្ធថាមពលទំនើប រហូតដល់តួរថយន្តដែលបង្កើតឡើងសម្រាប់គោលបំណងខ្ពស់របស់រថយន្ត T5 DM ជារថយន្តដែលធ្វើការបានច្រើន ប៉ុន្តែប្រើថាមពលតិច និងសមស្របសម្រាប់អាជីវកម្ម។

T5 DM T5 DM
混合驱动,续航无限 混合驱动,续航无限

រចនាឡើងសម្រាប់បង្កើនប្រតិបត្តការប្រើប្រាស់បានច្រើន និងមានប្រសិទ្ធភាពខ្ពស់

T5 DM រក្សាទុកនូវការរចនារឹងមាំរបស់ស៊េរី T5 ដដែល ហើយបន្ថែមបច្ចេកវិទ្យា Hybrid DM ដើម្បីអាចប្រើប្រាស់ប្រតិបត្តការបានច្រើន។ កាប៊ីនត្រូវបានរចនាឡើងងាយស្រួលប្រើប្រាស់ សមស្របសម្រាប់ការងារអាជីវកម្ម និងប្រើសម្ភារៈដែលរឹងមាំ។ ផ្នែកដាក់ឥវ៉ាន់ត្រូវបានរៀបចំដើម្បីងាយស្រួលក្នុងការផ្ទុក និងប្រើប្រាស់ដោយមានប្រសិទ្ធភាព។ ជាមួយមុខងារឆ្លាតវៃដូចជា DiLink និងប្រព័ន្ធគ្រប់គ្រងរថយន្តសម្រាប់ក្រុមយានយន្ត (នៅទីផ្សារខ្លះ) វាអាចប្ដូររវាងអគ្គិសនី និងប្រេងបានយ៉ាងឆ្លាតវៃ។

ភាពបត់បែនពីរមុខងារ

អគ្គិសនីជាចម្បង ផ្លាស់ប្ដូរប្រើប្រាស់សាំងនៅពេលត្រូវការ

បើកបរពេញទៅលើថាមពលអគ្គិសនីក្នុងទីក្រុង នឹងផ្លាស់ទៅជា Hybrid សម្រាប់ការបើកបរផ្លូវដែរមានចម្ងាយវែង — ដើម្បីដោះស្រាយនូវបញ្ហាចម្ងាយបើកបរ។

ថ្លៃប្រតិបត្តិការទាប

សន្សំប្រេង សន្សំថ្លៃថែទាំ

ការបើកបរដោយអគ្គិសនីនឹងជួយកាត់បន្ថយការប្រើប្រេង និងផ្នែកម៉ាស៊ីន; ប្រព័ន្ធ Hybrid ជំនួយកាត់បន្ថយការពឹងផ្អែកលើប្រេងតែមួយ បន្ថយចំណាយសរុបក្នុងការប្រើប្រាស់រថយន្ត។

ប្រសិទ្ធភាពរឹងមាំពេលដឹកទំនិញ

ល្បឿនលឿនទោះបីដឹកទំនិញពេញក៏ដោយ

ដោយម៉ូទ័រអគ្គិសនីកម្លាំងខ្លាំង និងប្រព័ន្ធជំនួយពីHybrid T5 DM ធ្វើឲរថយន្ដផ្តល់ល្បឿនលឿន និងប្រសិទ្ធភាពខ្ពស់ឆ្លើយតបបានយ៉ាងល្អ ទោះបីជាដឹកទំនិញធ្ងន់ក៏ដោយ។

គ្រប់គ្រងក្រុមយានយន្ត និងការតភ្ជាប់ឆ្លាតវៃ

គ្រប់គ្រងបានយ៉ាងល្អ កាត់បន្ថយពេលេវលារងចាំ

មុខងារ DiLink ការគ្រប់គ្រងពីចម្ងាយ ការរៀបចំផ្លូវ ការអាប់ដេតតាមអ៊ីនធឺណិត និងប្រព័ន្ធស្ថេរភាព ជួយអ្នកគ្រប់គ្រងក្រុមយានយន្ត ដឹកនាំរថយន្តបានយ៉ាងមានប្រសិទ្ធភាព។

រចនាឡើងសម្រាប់ភាពរឹងមាំក្នុងអាជីវកម្ម

រចនារឹងមាំ សម្ភារៈដែលមានគុណភាពអាចទុកចិត្តបាន

T5 DM មានរចនាតួរថយន្តដឹកទំនិញធ្ងន់នៃស៊េរី T5 ជាមួយនឹងការផលិតដែលបានពង្រឹងលើគុណភាព ដែកមានគុណភាពខ្ពស់ និងគ្រប់ផ្នែកដែលបានគិតគូរពីអាយុកាលប្រើប្រាស់វែងក្នុងការប្រតិបត្តិការដឹកជញ្ជូន។

ចលនា​ពាណិជ្ជកម្ម​ដោយ​ចីរភាព

កាត់បន្ថយការបញ្ចេញផ្សែង តៀមរួចជាស្រេចសម្រាប់ប្រតិបត្តការនាពេលអនាគត

ដោយផ្គូផ្គងរបៀបបើកបរជាអគ្គិសនីជាចម្បង និងប្រសិទ្ធភាព Hybrid T5-DM ជួយឲ្យសហគ្រាសកាត់បន្ថយការបញ្ចេញផ្សែងយ៉ាងខ្លាំង ខណៈពេលដែលជួយបំពេញតម្រូវការតាមច្បាប់បរិស្ថានថ្មីៗ។ វាជាវិធីច្បាស់លាស់ក្នុងការដឹកជញ្ជូនដែលមានចីរភាព ដោយមិនប៉ះពាល់ដល់សមត្ថភាពប្រតិបត្តិការប្រចាំថ្ងៃ។

Get in touch

Whether you’re interested in franchising or just curious about our retail model, get in touch.

Enter your name.

This field is required

Enter your email.

This field is required

Enter your email.

This field is required

Select the Concepts you are interested in

Type your input data here

This field is required

Makes clear you will use the data only for follow-up and marketing related to MAO.