Select your Modern Auto Dealership
ma-logo.png
BYD Sihanoukville
Visit Website
ma-logo.png
BYD Commercial
Visit Website
Other BYD Dealers

បច្ចេកវិទ្យា

ដឹកនាំដោយការច្នៃប្រឌិត រចនាឡើងសម្រាប់អ្នកប្រើប្រាស់

BYD ប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធ្វើឱ្យរាល់ដំណើរបើកបរមានភាពឆ្លាតវៃ សុវត្ថិភាព និងមានប្រសិទ្ធភាព។ ចាប់ពីបច្ចេកវិទ្យាថ្ម ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ រហូតដល់ប្រព័ន្ធបញ្ជូនថាមពលជំនាន់ក្រោយ ការច្នៃប្រឌិតគឺជាថាមពលសំខាន់ក្នុងដំណើរការបើកបរ។ លទ្ធផលគឺបទពិសោធន៍បើកបរដែលឆ្លាតវៃ មានការតភ្ជាប់ និងត្រៀមខ្លួនសម្រាប់អនាគត។

ថ្ម

ថ្ម Blade – សុវត្ថិភាពខ្ពស់ · រឹងមាំល្អ

ថ្ម Blade របស់ BYD ត្រូវបានរចនាឡើងដែរគិតគូលើសុវត្ថិភាពខ្ពស់ និងភាពរឹងមាំអតិបរមា។ វាបានឆ្លងកាត់ការធ្វើតេស្តដ៏តឹងរ៉ឹងបំផុត ដោយគ្មានផ្សែងឬភ្លើង ហើយផ្ទៃទាំងមូលនៃថ្ម នៅត្រឹមប្រហែល 30–60 °C។ នេះជាការ​ ការពារមានសុវត្តិភាពខ្ពស់ ដែរយើងអាចទុកចិត្តក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។


ថ្មលីធីយ៉ូម NCMt

ថ្មលីធីយ៉ូម NCM អាចឆេះខ្លាំងនៅក្នុងលក្ខខណ្ឌខ្លាំងៗ ជាមួយសីតុណ្ហភាពផ្ទៃលើលើសពី ៥០០ អង្សាសេ។

ថ្ម Lithium Iron Phosphate

ថ្ម Lithium Iron Phosphate មិនបង្ហាញការឆេះ ឬផ្សែង នៅពេលធ្វើតេស្ត ហើយសីតុណ្ហភាពផ្ទៃលើស្ថិតនៅចន្លោះពី ២០០ ដល់ ៤០០ អង្សាសេ។

ថ្ម Blade របស់ BYD

ថ្ម Blade របស់ BYD មិនបង្កើតអោយមានភ្លើង ឬផ្សែងមិនល្អ ទោះបីជាត្រូវធ្វើតេស្តក្រោមលក្ខខណ្ឌខ្លាំងយ៉ាងណាក៍ដោយ វាអាចរក្សាសីតុណ្ហភាពអោយនៅនៅចន្លោះពី ៣០ ដល់ ៦០ អង្សាសេ យ៉ាងមានស្ថេរភាពខ្ពស់។

ឧបករណ៍សុវត្តិភាព

Lithium iron phosphate មានភាពធន់នឹងសីតុណ្ហភាពខ្ពស់ ពិបាកឆេះដោយខ្លួនឯង។ សីតុណ្ហភាព Thermal runaway លើស 500°C។ ការផលិតកម្តៅតិច និងគ្មានការបញ្ចេញអុកស៊ីសែន។

សុវត្ថិភាពនិងរូបរាង

រូបរាង Blade មានផ្ទៃបញ្ចេញកម្តៅធំ និងរង្វិលសៀគ្វីរយពេលវែង។ សមត្ថភាពបញ្ចេញកម្តៅល្អ ធ្វើឱ្យសីតុណ្ហភាពផ្ទៃក្រោម 60°C បន្ទាប់ពីការធ្វើតេស្ត។

សុវត្ថិភាពរនិងចនាសម្ព័ន្ធ

រចនាសម្ព័ន្ធផ្ទាំងអាលុយមីញ៉ូមសំណាញ់ឃ្មុំ ជាមួយថ្ម Blade ច្រើនដើរតួជាគ្រោង។ បង្កើតកម្លាំងរឹងមាំខ្ពស់។

ប្រព័ន្ធបញ្ជូនកម្លាំង

ប្រសិទ្ធភាពឆ្លាតវៃ កម្លាំងខ្លាំងលើសលប់

ប្រព័ន្ធបញ្ជូនកម្លាំងអគ្គិសនី និងម៉ូទ័របញ្ចូលទំនើបរបស់ BYD ផ្តល់នូវកម្លាំងប្រកបដោយ ប្រសិទ្ធភាព និងការរស់នៅប្រកបដោយចីរភាព។ ជាមួយបច្ចេកវិទ្យាម៉ូទ័រលំដាប់ខ្ពស់ និងប្រព័ន្ធបញ្ជូនឆ្លាតវៃ គ្រប់ការធ្វើដំណើរមានភាពរលូន សំឡេងឆ្លើយតបលឿន និងអាចទុកចិត្តបាន។ មិនថាជាម៉ូទ័អគ្គិសនីសុទ្ធ ឬប្រព័ន្ធពីររបៀបទេ ប្រព័ន្ធបញ្ជូនកម្លាំងរបស់ BYD ត្រូវបានរចនាឡើងដើម្បីបង្កើនចម្ងាយ បន្ថយការបំពុល និងកំណត់និយមន័យថ្មីសម្រាប់ការធ្វើដំណើរនាពេលអនាគត។

បច្ចេកវិទ្យា CTB

ថ្ម និងតួររថយន្ត រួមបញ្ចូលជាផ្នែកតែមួយ

បច្ចេកវិទ្យា CTB (Cell-to-Body) របស់ BYD បញ្ចូលថ្ម Blade ឱ្យរួមជាផ្នែកមួយនៃរចនាសម្ព័ន្ធរថយន្ត ធ្វើឲ្យវាក្លាយជាគ្រឿងសំខាន់នៃតួររថយន្ត។ បច្ចេកវិទ្យាច្នៃប្រឌិតនេះ មិនត្រឹមតែបង្កើនភាពរឹងមាំ និងសុវត្ថិភាពពេលមានគ្រោះថ្នាក់នោះទេ ប៉ុន្តែផ្នែកខាងក្នុងរបស់រថយន្ត ក៍ផ្តល់នូវផាសុកភាព និងភាពអាចបត់បែនក្នុងការធ្វើដំណើរ។ ជាមួយ CTB រថយន្ត BYD ផ្តល់ការការពារល្អប្រសើរ ថ្មមានរយះពេលវែង និងបទពិសោធន៍បើកបរទំនើបជាងជាងមុន។

វេទិកា

E-Platform 3.0 — ស្ថាបត្យកម្ម EV ប្រសិទ្ធភាព និងភាពឆ្លាតវៃ

វេទិកា EV ចុងក្រោយបំផុតរបស់យើង បញ្ចូលប្រព័ន្ធបញ្ជូនកម្លាំងអគ្គិសនី 8-ក្នុង-1 សម្រាប់ការរៀបចំទំហំតូច និងប្រសិទ្ធភាពល្អឥតខ្ចោះ — ដល់ទៅ 89% ប្រសិទ្ធភាពប្រព័ន្ធ — ផ្តល់ថាមពលរលូន និងចម្ងាយបន្ថែម។

ការកំដៅ

ម៉ាស៊ីនបូមកម្តៅជួរធំ — ប្រសិទ្ធភាពទាំងក្តៅ និងត្រជាក់

ម៉ាស៊ីនបូមកម្តៅជំនាន់ថ្មី ជួយរក្សាសីតុណ្ហភាពថ្ម និងផ្ទៃក្នុងរថយន្តឱ្យមានប្រសិទ្ធភាព ដោយអាចដំណើរការពី -30℃ ដល់ 60℃ ហើយអាចយកកម្តៅចេញវិញប្រើបាន។ វាមានន័យថា អាចរក្សាបានទាំងជួរប្រសិទ្ធភាពនិងផ្តល់ភាពងាយស្រួលនៅក្នុងអាកាសធាតុកម្ពុជា និងក្រៅពីនេះ។

សុវត្ថិភាព

សុវត្ថិភាពទាំងមូល — ចាប់ពីផ្នែកខាងក្នុង រហូតដល់តួររថយន្ត

ក្រៅពីសុវត្ថិភាពថ្ម ការរចនាវេទិកា ការរួមបញ្ចូលរចនាសម្ព័ន្ធ និងការគ្រប់គ្រងឆ្លាតវៃ ធ្វើការជាមួយគ្នាដើម្បីផ្តល់ការការពារ និងការគ្រប់គ្រង—ជួយផ្តល់បទពិសោធន៍បើកបរដែលបង្កើតទំនុកចិត្តលើផ្លូវនៅកម្ពុជា។