Select your Modern Auto Dealership
ma-logo.png
BYD Sihanoukville
Visit Website
ma-logo.png
BYD Commercial
Visit Website
Other BYD Dealers

រថយន្តពាណិជ្ជកម្មរបស់ BYD នៅកម្ពុជា

ជំរុញអាជីវកម្ម បង្កើតចលនាចីរភាព

នៅ BYD កម្ពុជា គ្រប់គ្រងដោយ Modern Auto យើងមិនត្រឹមតែផ្តល់ដំណោះស្រាយចលនាផ្ទាល់ខ្លួននុះទេ ប៉ុន្តែផ្តល់ដំណោះស្រាយពេញលេញសម្រាប់អាជីវកម្ម។ ចាប់ពីរថយន្តដឹកទំនិញអគ្គិសនី និងដឹកអីវ៉ាន់ រហូតដល់រថយន្តក្រុង និងរថយន្តពាណិជ្ជកម្មឯកទេស BYD ត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្មកាត់បន្ថយការចំណាយ បង្កើនប្រសិទ្ធភាព និងគាំទ្រអនាគតបៃតងសម្រាប់កម្ពុជា។

បច្ចេកវិទ្យាច្នៃប្រឌិត

បច្ចេកវិទ្យាទំនើប សម្រាប់អាជីវកម្មឆ្លាតវៃ

រថយន្តពាណិជ្ជកម្ម BYD ទាំងអស់មានបច្ចេកវិទ្យាចុងក្រោយ ដូចជា ថ្ម Blade, ប្រព័ន្ធហ្រ្វាំងកកើតថាមពលឡើងវិញ, ប្រព័ន្ធជួយបើកបរមានប្រសិទ្ធភាព (ADAS) និងសមត្ថភាពសាកថ្មលឿន។ ការសាកតែមួយអាចបើកបរបានចម្ងាយឆ្ងាយ ហើយអាចសាកបានក្នុងរយៈពេលត្រឹម 30–60 នាទី បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់រថយន្តពាណិជ្ជកម្មរបស់អ្នក។

ការកាត់បន្ថយចំណាយ បង្កើនប្រសិទ្ធភាពខ្ពស់

ជម្រើសឆ្លាតវៃសម្រាប់អាជីវកម្ម

ការផ្លាស់ប្តូរទៅប្រើរថយន្តអគ្គិសនី អាចសន្សំសំចៃប្រាក់បានច្រើន។ រថយន្តពាណិជ្ជកម្ម BYD កាត់បន្ថយការចំណាយទៅលើប្រេង និងងាយស្រួយក្នុងការថែទាំ ។ ដោយមានផ្នែកចលនាតិច ថ្មមានភាពរឹងមាំ ប្រើប្រាស់បានយូ ដែរធ្វើអោយអាជីវកម្មអាចទទួលបានប្រាក់ចំណេញរយៈពេលវែង និងមានស្ថិរភាពប្រតិបត្តិការនៅក្នុងពេលអនាគត។

កំណត់ត្រាពិភពលោក និងការចូលរួមនៅកម្ពុជា

ទុកចិត្តទូទាំងពិភពលោក ត្រៀមខ្លួនសម្រាប់តំបន់ក្នុងស្រុក

រថយន្តពាណិជ្ជកម្ម BYD ត្រូវបានដាក់ឱ្យប្រើប្រាស់ជាង 400 ទីក្រុងជុំវិញពិភពលោក មានកំណត់ត្រាផ្តល់ភាពទុកចិត្ត និងប្រសិទ្ធភាព។ ចាប់ពីមជ្ឈមណ្ឌលពាណិជ្ជកម្ម ដល់ប្រព័ន្ធរថយន្តក្រុង រថយន្ត BYD ត្រូវបានសាកល្បងក្នុងលក្ខខណ្ឌពិបាក។ ឥឡូវនេះ BYD កម្ពុជានាំយកភាពទុកចិត្តដូចគ្នានោះមកអាជីវកម្មក្នុងស្រុក ជាមួយដំណោះស្រាយដែលសាកសមនឹងតម្រូវការពិតប្រាកដ។

សេវាកម្ម និង ការគាំទ្រនៅកម្ពុជា

ការថែទាំក្នុងស្រុក ជាមួយបទពិសោធន៍អន្តរជាតិ

Modern Auto ធានាថា រថយន្តពាណិជ្ជកម្ម BYD គ្រប់គ្រឿងមានមជ្ឈមណ្ឌលសេវាកម្មឯកទេស អ្នកបច្ចេកទេសមានវិញ្ញាបនប័ត្រ និងគ្រឿងបន្លាស់ដើម BYD។ យើងក៏ផ្តល់នូវសេវាធានា ជំនួយលើផ្លូវ និងកម្មវិធីគាំទ្រក្រុមរថយន្ត ដើម្បីធានាថា អាជីវកម្មរបស់អ្នកដំណើរការដោយគ្មានឧបសគ្គ។

ស្វែងយល់អំពីគំរូរថយន្ត

រថយន្តរបស់យើង

ចាប់ពីរថយន្តទីក្រុងតូចៗរហូតដល់ SUV ដែរមានកម្លាំងខ្ពស់។ BYD ផ្តល់ជូនជួររថយន្តអគ្គិសនីពេញលេញ ដែលបំពាក់ដោយបច្ចេកវិទ្យាថ្ម Blade ទំនើប—ផ្តល់សុវត្ថិភាព ប្រសិទ្ធភាព និងភាពចីរភាពសម្រាប់គ្រប់ដំណើរ។

ជាដៃគូជាមួយ BYD

ចាប់ផ្តើមប្រើប្រាស់រថយន្តអគ្គិសនីចាប់ពីថ្ងៃនេះ

BYD Cambodia មានរថយន្តពាណិជ្ជកម្មសម្រាប់អាជីវកម្មគ្រប់ប្រភេទ និងគ្រប់ខេត្តក្រុង។ ទំនាក់ទំនងក្រុមរបស់យើង ដើម្បីទទួលបានដំណោះស្រាយផ្ទាល់ខ្លួនដែលជួយអោយអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។